khmer eng
  • គណៈប្រតិភូគណៈកម្មការទី៥ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយអាជ្ញាធរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈប្រតិភូគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃព្រឹទ្ធសភា (គណៈកម្មការទី៥) ដឹកនាំដោយលោកជំទាវកិតិ្តនីតិកោសលបណ្ឌិត ទី បូរ៉ាស៊ី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយ អាជា្ញធរអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ត្រី ទឹម សុភា នាយប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខេត្តសៀមរាប។
    គោលបំណងនៃជំនួបពិភាក្សានាពេលនោះ គឺដើម្បីស្វែងយល់អំពីការអនុវត្តច្បាប់អន្តោប្រវេសន៍ ការគ្រប់គ្រងជនបរទេស និងពិនិត្យស្ថានភាពចេញ-ចូលរបស់ភ្ញៀវជាតិ និងអន្តរជាតិ កិច្ចសហប្រតិបត្តិការ ភាពងាយស្រួល និងបញ្ហាប្រឈមនានានៅច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។
    សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ អាកាសយានដ្ឋាននេះ ស្ថិតលើផ្ទៃដី៧០០ហិកតា នៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម និងឃុំគោកធ្លកលើ ស្រុកជីក្រែង ព្រលានអន្តរជាតិមួយនេះ មានចម្ងាយជាង៤០គីឡូម៉ែត្រពីរមណីយដ្ឋានអង្គរ និងជាង៥០គីឡូម៉ែត្រពីទីប្រជុំជនក្រុងសៀមរាប។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត​ ធន់ វឌ្ឍនា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៤ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៨ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម យស ផានីត្តា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៨ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តមបណ្ឌិត​ ធន់ វឌ្ឍនា​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី២ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា
    thumbnail
     
    សារលិខិតអបអរសាទរ របស់ សមាជិក សមាជិកា គណៈកម្មការទី៨ ព្រឹទ្ធសភា សូមគោរពជូន ឯកឧត្តម អ៊ុច បូររិទ្ធ​ ក្នុងឱកាសដែល ឯកឧត្តម ត្រូវបានអង្គព្រឹទ្ធសភានៅក្នុងសម័យប្រជុំលើកទី២ នីតិកាលទី៥ បោះឆ្នោតផ្តល់សេចក្តីទុកចិត្តជាអនុប្រធានទី១ ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា